អនិយម
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលមិននិយម, មិនទៀង, មិនប្រាកដ, មិនមានកំណត់; មិនដាច់ស្រេច : ដំណឹងអនិយម, របស់អនិយម ។ ន. ការមិននិយម, សេចក្ដីមិនទៀង ។ ព. ផ្ទ. និយម ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈនិយៈមៈ, ដូចជា អនិយមកាល ឬ —វេលា កាលឬវេលាដែលនឹងកំណត់ឲ្យដាច់ស្រេចពុំបាន ។ អនិយមសព្ទ សព្ទដែលមានន័យឬមានសេចក្ដីបែកចេញទៅច្រើនយ៉ាង ។ អនិយមសព្វនាម សព្វនាមដែលមានសេចក្ដីពុំដាច់ស្រេច, ដូចជាពាក្យថា ណា, ឯណា; ណាមួយ, នីមួយ; អ្វី, អ្វីមួយ; ម្ដេច, ដូចម្ដេច ជាដើម ( ព. វ. ) ។ អនិយមហេតុ ឬ —ការណ៍ ហេតុឬការណ៍មិនទៀង, មិនប្រាកដ។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖