អនិយត
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះអាបត្តិដែលមិនទៀង, មិនទាន់ប្រាកដ គឺនៅក្នុងរវាងអាបត្តិបារាជិក, សង្ឃាទិសេស, បាចិត្តិយ : លុះតែវិន័យធរវិនិច្ឆ័យទៅទើបអាចដឹងបាន ( ព. វិ. ពុ. ) ។ អនិយតភាព ភាពដែលមិនទៀងទាត់ ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលមិនទៀង, ដែលនឹងកំណត់ជាការដាច់ស្រេចពុំបាន
ឧទាហរណ៍៖ ដំណើរនុះជាអនិយត ( សរសេរជា អនិយតៈ ក៏បាន )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖