អនាថបិណ្ឌិក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. —បិណ្ឌទ “អ្នកឲ្យដុំអាមិសៈដល់ពួកជនអ្នកឥតទីពឹង គឺអ្នកឲ្យទានដល់ពួកស្មូម” ) នាមពិសេសរបស់មហាសេដ្ឋីម្នាក់ឈ្មោះសុទត្តនៅក្នុងក្រុងសាវត្ថី, ជាអ្នកកសាងវត្តជេតវ័នឬជេតពន, ជាមហាឧបាសកម្នាក់របស់ព្រះសក្យមុនីគោតមបរមគ្រូ, មានឈ្មោះប្រាកដច្រើនអន្លើក្នុងគម្ពីរពុទ្ធសាសនា។
ឧទាហរណ៍៖ អនាថបិណ្ឌិក និងនាងវិសាខា ជាមហាឧបាសក មហាឧបាសិកា មាននាមល្បីក្នុងពុទ្ធកាល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖