Posted on Leave a comment

តើពាក្យ «អនាចារ» មានន័យដូចម្ដេច ?


អនាចារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អន៑ “មិន, ពុំ, ឥត” + អាចារ “ការប្រព្រឹត្ត; មារយាទ; បែបបទ” ) ការប្រព្រឹត្តខុសបែបបទ, ខុសសណ្ដាប់ធ្នាប់; ការប្រព្រឹត្តអាក្រក់, ខ្ជីខ្ជា, ពុំសមគួរ; ការឥតមារយាទ; មារយាទអាក្រក់ ( ច្រើននិយាយថា )។
ឧទាហរណ៍៖ ប្រព្រឹត្តអនាចារ ។ ប្រើជា គុ. ក៏មាន : មនុស្សអនាចារ។

                      អំពើប្រព្រឹត្តដោយបា្រសចាកគន្លងធម៌ និងមនុស្សធម៌។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply