Posted on Leave a comment

តើពាក្យ «អនាគាមី» មានន័យដូចម្ដេច ?


អនាគាមី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អន៑ “មិន, ពុំ” + អាគាមី “ដែលមក; អ្នកមក”; សំ. —មិន៑ < អន៑ + អាគាមិន៑ ) អ្នកមិនមកកាន់កាមធាតុទៀត គឺអរិយបុគ្គលដែលបានសម្រេចផលទី៣នៃលោកុត្តរធម៌ហើយ, លុះអស់អាយុអំពីជាតិនេះ, តែងតែទៅកើតក្នុងសុទ្ធាវាសព្រហ្មលោក បានសម្រេចអរហត្តផលហើយបរិនិព្វានក្នុងទីនោះ ( បើស្ត្រីជា អនាគាមិនី ) ។ សព្ទនេះ កាលណាបើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ( ដែលគួរប្រកប ) ត្រូវធ្វើ មី ជា មិ, ដូចជា អនាគាមិបុគ្គល បុគ្គលដែលបានលុះអនាគាមិផល ។ អនាគាមិផល លោកុត្តរផលរបស់អនាគាមិបុគ្គល ។ អនាគាមិមគ្គ លោកុត្តរមគ្គរបស់អនាគាមិបុគ្គល ( ព. ពុ. )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply