អនន្តរ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា < អន៑ “មិន, ពុំ, ឥត” + អន្តរ “ចន្លោះ, រវាង, ឱកាស; . . . ” ) ដែលមិនមានចន្លោះ, មិនមានរវាង, មិនមានឱកាស; ដែលចេះតែជាប់បន្តរឿយៗទៅ; ដែលជាលំដាប់តៗទៅ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈន៉ន់-តៈរ៉ៈ, ដូចជា អនន្តរកថា សម្ដីដែលចេះតែបង្ហូរទៅមិនឈប់ ។ អនន្តរគមនាគមន៍ ( —គៈមៈនាគំ ) ការទៅមកបន្តគ្នាមិនដាច់ ។ អនន្តរបុស្ប ( —បុស ) ឈើឬវល្លិដែលមានផ្កាមិនដាច់ ។ អនន្តរផល ឈើឬដំណាំដែលមានផ្លែមិនដាច់។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖