Posted on Leave a comment

តើពាក្យ «អនង្គ» មានន័យដូចម្ដេច ?


អនង្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < អន៑ “ឥត” + អង្គ “រូបអង្គ” = អ្នកដែលឥតរូបអង្គ ) អទិស្សមានកាយពួកមួយហៅថា កាមទេព ជាអ្នកនាំបណ្ដាលឲ្យកើតសេចក្ដីត្រេកត្រអាល ។ ខ្មែរប្រើជាពាក្យប្រៀប សំដៅសេចក្ដីថា “ស្ត្រីមានរូបល្អ, នាងមានលំអ, នាងឆើតឆោម”
ឧទាហរណ៍៖ អនង្គថ្លៃ, អនង្គមាសស្ងួន, កែវអនង្គ ( ព. កា. ) : អនង្គមាសថ្លៃ ចុះនាងសព្វថ្ងៃ ធ្វើការងារអ្វី នៅជាកញ្ញា ឬមានប្ដីសី ចូរនាងស្រដី ប្រាប់តាមពិតមក ។ ល ។

                      បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈន៉័ង-គៈ ឬ អៈនង់-គៈ, ដូចជា អនង្គក្រីឌា ល្បែងនាំឲ្យកើតសេចក្ដីត្រេកត្រអាល, ល្បែងដែលនាំឲ្យងប់ចិត្តស៊ប់ទៅរកកាម ។ អនង្គលេខា សំបុត្រផ្ដោះផ្ដងទៅរកកាម, សំបុត្រចែចង់ ។ អនង្គវិទ្យា ឬ —សាស្ត្រ វិទ្យាឬសាស្ត្រខាងផ្លូវនំាឲ្យត្រេកត្រអាល ។ អនង្គសម្ភាស ឬ —សម្ភាសន៍ ការនិយាយផ្ដោះផ្ដងទៅរកកាម; ការនិយាយចែចង់ ។ អនង្គសម្ភាសា សម្ដីផ្ដោះផ្ដងទៅរកកាម; សម្ដីចែចង់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply