Posted on Leave a comment

តើពាក្យ «អន» មានន័យដូចម្ដេច ?


អន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងបុរាណខ្មែរមួយបែប ។
ឧទាហរណ៍៖ ភ្លេងអន។

                       គេលេងនៅពេលដែលត្រូវសុំឲ្យកូនស្រីចេញពីល្វែងចន្ទន៍ខាងក្នុងមកក្រាបផ្ទឹមជាមួយនឹងកូនប្រុសជាគូគ្នា, ប្រើក្នុងពិធីអាវាហមង្គល; គេច្រៀងថា ។

ឧទាហរណ៍៖ អនអើយស្រីអន សុំបើកវាំងនន អញ្ជើញអនមកផ្ទឹម លុះផ្ទឹមរួចហើយ អញ្ជើញសន្សឹម ដើរចូលតែត្រឹម ល្វែងចន្ទន៍ខាងក្នុង ។ ល ។ រាយទំនុកយ៉ាងណានោះ ស្រេចនឹងការឈ្លាសវៃស្ទាត់ជំនាញរបស់អ្នកច្រៀងដែលច្រៀងរាយទំនុកមិនឲ្យឆ្គង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. អ្ច់ន អ. ថ. អន ) ទន់, ស្រទន់ : សម្បុរអន សម្បុរស្រទន់, សម្បុរស្រគាំ; ខៀវអន ខៀវខ្ចី ។ ព. កា. សម្រាប់កវីប្រើតាមត្រូវការ, ដូចជាកាព្យថា កញ្ញាឈ្មោះអន និងនាងគូកន ពាក់អាវអនខ្ចី ដំណើរញ៉ែងញ៉ង ញ៉ិកញ៉ក់ល្វតល្វៃ មុខមាត់ប្រិមប្រីយ៍ សម្ដីស្រទន់ ។ ឬមួយបែបទៀតថា ទ្រង់ទ្រាយស្រឡន ឆវីវណ្ណអន មុខមាត់ស្រស់បស់ ពេញទាំងសព៌ាង្គ រូបរាងទាំងអស់ សុទ្ធសឹងតែស្រស់ ឥតទាស់ភ្នែកឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply