អធ្យោគ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើក្លាយមកពី សំ. បា. អធិយោគ “ព្យាយាមដ៏លើសលុប, ដ៏មុតមាំ” ។ ខ្មែរប្រើសំដៅសេចក្ដីថា “ការអត់ឱន; អត់ធ្មត់; ការពុំប្រកាន់ទោស, ពុំយកក្ដី, ការអត់អាស្រ័យឱ្យ”
ឧទាហរណ៍៖ មានអធ្យោគ, ដោយអធ្យោគ។
ប្រើជា កិ. ក៏បាន ។
ឧទាហរណ៍៖ ត្រូវអធ្យោគគ្នាទៅ ! ។
អធ្យោគអធ្យាស្រ័យ អធ្យាស្រ័យអត់ឱន ។
ឧទាហរណ៍៖ មានអធ្យោគអធ្យាស្រ័យរកគ្នា ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖