Posted on Leave a comment

តើពាក្យ «អធីន» មានន័យដូចម្ដេច ?


អធីន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលពឹងផ្អែក, ដែលផ្អែកលើ, ដែលអាស្រ័យ, ដែលអាងឬអែបអាង; ដែលស្ថិតនៅក្នុងអំណាច; ដែលងាយស្ដីប្រដៅ ( ប្រើជា ន. ក៏បាន ) ។ សម្រាប់ប្រើភ្ជាប់ពីខាងចុងសព្ទដទៃ ដូចជា ទារាធីន ឬ ភរិយាធីន អ្នកដែលអាងភរិយា ។ បរាធីន ឬ អញ្ញាធីន, អនត្តាធីន អ្នកដែលអាងអ្នកដទៃ, ដែលអាងតែគេ ។ បុត្តាធីន ឬ បុត្រាធីន អ្នកដែលអែបអាងកូន ។ អត្តាធីន អ្នកដែលមានអំណាចលើខ្លួនឯង, សេរី ឬ ស្វៃរិន ( ម. ព. ទំាងនេះទៀតផង )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply