សស្ស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝស្យ ) សន្ទូង ( ព. កា. ប្រើជា សស្សា ក៏បាន) ។ សស្សកម្ម ការស្ទូង, ការដកស្ទូង ។ សស្សការ អ្នកស្ទូង ( បើស្ត្រីជា សស្សការិកា ) ។ សស្សកាល, –សម័យ ឬ –រដូវ កាល, សម័យឬរដូវដកស្ទូង ។ ល ។ ( ព. កា. )
ឧទាហរណ៍៖ សស្សសម័យ សស្សការច្រៀវច្រៃ ប្រញឹករាល់គ្នា ពុំហ៊ានបង្អង់ ឲ្យខុសវេលា ខ្លាចក្រែងសស្សា នឹងមានស្កកស្គឺ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖