អធិបតេយ្យ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < បធិបតិ + ភាវ, ដោយអំណាច ឯយ្យ-បច្ច័យត្រូវលុប ឥ របស់ តិ ចេញ ផ្សំជា អាធិបតេយ្យ, ប៉ុន្តែខ្មែរយើងធ្លាប់ប្រើជា អធិបតេយ្យ តាមស្រួលមាត់យូរហើយ ) អធិបតីភាព, ភាវៈនៃបុគ្គលជាអធិបតី, ឥស្សរភាព, អំណាចដាច់ខាតលើខ្លួនតាមគន្លងច្បាប់បើកសិទ្ធិឲ្យ ។
ឧទាហរណ៍៖ ប្រទេសឯករាជ្យ មានអធិបតេយ្យពេញលក្ខណៈ។
កុំប្រើជា អធិបតេយ្យភាព ឡើយ ដ្បិត អធិបតេយ្យ ប្រែថា “ភាវៈឬភាពនៃ . . . ជាអធិបតី” ដូចគ្នានឹង អធិបតីភាព** ដែរស្រេចទៅហើយ, បើប្រើជា អធិបតេយ្យភាព ត្រូវប្រែថា “ភាពនៃភាពនៃ . . . ជាអធិបតី”, ប៉ុន្តែបើប្រើជា អធិបតីភាព បាន ។ បើផ្សំជាមួយនឹងសព្ទឯទៀត ត្រូវប្រើជា អាធិបតេយ្យ តាមលំនាំវេយ្យាករណ៍បាលីបាន ដូច ធម្មាធិបតេយ្យ, លោកាធិបតេយ្យ, ប្រជាធិបតេយ្យ ជាដើម ( មើលក្នុងពាក្យ អធិប, អធិបតី ទៀតផង ) ។ **ពាក្យ “អធិបតីភាព” ត្រូវបានកែតម្រូវពីពាក្យដើម “អធិបតិភាព” ដោយហេតុថាមានតែពាក្យ “អធិបតីភាព” អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។
អំណាចដាច់ខាត តាមច្បាប់ជាបតិដ្ឋាប័ន។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖