Posted on Leave a comment

តើពាក្យ «អធិគត» មានន័យដូចម្ដេច ?


អធិគត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលបានដល់ហើយ; ដែលបានស្រេចហើយ; ដែលសម្រេចហើយ; ដែលបានលុះឬបានត្រាស់ដឹងហើយ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈធិគៈតៈ, ដូចជា អធិគតកម្ម អំពើឬកិច្ចការដែលសម្រេចហើយ, ដែលធ្វើរួចស្រេចហើយ ។ អធិគតធម៌ ធម៌ដែលគេបានលុះហើយឬធម៌ដែលគេចេះស្រេចហើយ ។ អធិគតវិជ្ជា ឬ —វិទ្យា វិជ្ជាដែលគេរៀនចេះហើយ ។ អធិគតសិល្ប សិល្បដែលគេបានសិក្សាស្រេចហើយ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply