អធម
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ថយថោកឬថោកថយ, ថោកទាបឬទាបថោក; ដែលមិនរុងរឿង; លាមក; សាបរលាប; រម៉េះរម៉ោះ; រប៉ិចរប៉ី; រាយរង; បន្ទាប់បន្សំ : មនុស្សអធម; របស់អធម, ទំនិញអធម ។ បើរៀងភ្ជាប់ជាមួយនឹងសព្ទដទៃឲ្យជាសមាសនាម អានថា អៈធៈមៈ ដូចជា អធមបុរស បុរសថយថោក; អធមវណិជ្ជា ជំនួញរាយរង; អធមភណ្ឌ របស់រប៉ិចរប៉ី ។ បើផ្សំជាមួយនឹង អធិក ផងជា អធិកអធម ( អៈធិក-អៈធំ ) ទាំងអធិកផងទំាងអធមផង គឺទាំងរុងរឿងផងទំាងរប៉ិចរប៉ីឬរម៉េះរម៉ោះខ្លះផង : បុណ្យខណ្ឌសីមា ៣ យប់ ៤ ថ្ងៃដ៏អធិកអធម គឺបុណ្យនោះមានរបៀបរៀបចំរុងរឿងហ៊ិកហ៊ាក់គួររីករាយផង មានអ្នកលក់អីវ៉ាន់រប៉ិចរប៉ីនៅក្បែរវត្តផង ឬមានល្បែងរបាំនៅក្រៅវត្តនោះកំដរបុណ្យក្នុងវេលាយប់ខ្លះផង ( មានទាំងរុងរឿងមានទាំងរប៉ិចរប៉ីបន្ទាប់បន្សំផង ទើបហៅថា អធិកអធម បើមានតែត្រឹម អធិក ឥត អធម ផងទេ ពុំហៅថា អធិកអធម ឡើយ, ត្រូវហៅថា ពិធីបុណ្យ អ៊ឹកអធិក ឬ អ៊ឹកអធិកហ៊ឹកហ៊ាក់ ឬក៏ ហ៊ឹកហ៊ាក់ ដូច្នេះវិញ ទើបត្រូវតាមអត្ថន័យរបស់ពាក្យ ) ។ គួរកុំច្រឡំអានឬនិយាយថា អធិកអធ័ម, ត្រូវអានថា អធំ ដូច សង្គម, មធ្យម, និយម, សមាគម . . . ដែរ មិនថា សង្គ័ម, មធ្យ័ម, និយ័ម, សមាគ័ម . . . ទេ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖