អទ្ធាន
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អធ្វាន ) ផ្លូវ, ផ្លូវឆ្ងាយ ។ ( សំ. អធ្វន៑ ) កាល, សម័យ; វេលា ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ័ត-ធានៈ, ដូចជា អទ្ធានគមន៍ ( —គំ ) ការដើរផ្លូវឆ្ងាយ, ការធ្វើដំណើរទៅឆ្ងាយ ។ អទ្ធានគមនាគមន៍ ( —គៈមៈនាគំ ) ការទៅមកតាមផ្លូវឆ្ងាយ; ការធ្វើដំណើរទៅមកឆ្ងាយ ។ អទ្ធានសម័យ ឬ —គមនសម័យ ( —គៈមៈនៈ — ) វេលាដើរផ្លូវឆ្ងាយ ។ ព. កា. ថា : ទៅកាន់អទ្ធាន ត្រូវតែឲ្យមាន ជនផងជាគ្នា ជាមិត្រតាមផ្លូវ កុំទៅឯកា ក្រែងជាពុំជា គ្រាន់បានគ្នាជួយ។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖