Posted on Leave a comment

តើពាក្យ «អទិស្សមាន» មានន័យដូចម្ដេច ?


អទិស្សមាន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលមើលពុំឃើញ; ដែលពុំប្រាកដ ( ព. កា. )
ឧទាហរណ៍៖ អទិស្សមាន សឹងមានរូបប្រាណ ប៉ុន្តែកំបាំង ខ្លះមានភាពខ្សោយ ខ្លះមានភាពខ្លំាង ខ្លះកាន់សច្ចំ ខ្លះដាច់មេត្តា ។ ខ្លះរាប់អានមនុស្ស វៀរចាកក្ដីខុស អំពើពាលា ព្រះពុទ្ធទតឃើញ នៅសព្វទិសា ទ្រង់ទូន្មានថា ឲ្យវៀរទុច្ចរិត ។

                      អទិស្សមានកាយ អ្នកដែលមានខ្លួនគេមើលមិនឃើញ
ឧទាហរណ៍៖ ពួកអមនុស្សមានភូត, បិសាច, ទេវតា, យក្សជាដើម ជាអទិស្សមានកាយ ( ហៅ អទិស្សមានរូប ក៏បាន ) ។

                     អទិស្សមានការណ៍ ឬ —ហេតុ ដំណើរឬហេតុពុំបា្រកដ ។ អទិស្សមានភាព ភាពដែលមើលពុំឃើញ, ភាពដែលពុំប្រាកដ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply