អថព្វ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អថព្វ, អថព្វន ឬ អាថព្វន; សំ. អថវ៌ណ ឬ អាថវ៌ណ ) ឈ្មោះព្រាហ្មណ៍ម្នាក់ជាអ្នកផ្ដើមបង្កើតលទ្ធិបូជាភ្លើងនិងអថព្វវេទ ។ ខ្មែរសម័យបុរាណច្រើនហៅក្លាយជា អថ័ន មកពីពាក្យសំស្ក្រឹត អថវ៌ន៑ កាត់ វ៌ ចេញនៅត្រឹមតែ ន៑, ប្រើជាឈ្មោះមន្តអាគមពួកមួយសម្រាប់សូត្រសែកហៅឬបណ្ដេញភូតបិសាចជាដើម និងពិធីបូជាបញ្ចុះគោលចារឹកសន្មតថាជាជយភូមិ
ឧទាហរណ៍៖ មន្តអថ័ន, បញ្ចុះអថ័ន។
អថព្វវេទ ឬ អថព៌វេទ ( អៈថ័ប-ពៈវេត ឬ អៈថ័រ-ពៈ— ; បា. ឬ ស. អថវ៌—, វ, > ព ) ឈ្មោះវេទទី ៤ និយាយអំពីមន្តវិជ្ជាសម្រាប់សូត្រសែកហៅឬបណ្ដេញភូតបិសាចជាដើម ( ម. ព. វេទ ផង ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖