អត្រានុកូលដ្ឋាន
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ស.; បា. < អត្រ < អត្ត “ខ្លួន” + អនុកូល “អនុលោមតាម” + ឋាន “ទីតាំង” ) ពាក្យប្រើដោយសន្មតិហៅបញ្ជីកើតស្លាប់និងអាពាហ៍ពិពាហ៍ ឬ អាវាហមង្គលនៃជនានុជនក្នុងកម្ពុជរដ្ឋ ( បារ. អេតាត៍ ស៊ីវិល Etat civil )។
ឧទាហរណ៍៖ មន្ត្រីអត្រានុកូលដ្ឋាន មន្ត្រីអ្នកកាន់បញ្ជីកើតស្លាប់និងអាពាហ៍ពិពាហ៍។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖