អត្ថបដិរូប
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. អត្ថ “សេចក្ដី, ន័យ” + បដិរូប > អត្ថប្បដិរូប “ប្រដូច, ប្រៀបធៀប”) សេចក្ដីប្រៀបធៀប, ន័យប្រដូច គឺន័យរបស់ពាក្យដែលបង្វិលបញ្ចៀសពីន័យត្រង់ៗ ដូចជាពាក្យថា “ស៊ី” តាមអត្ថានុរូប គឺន័យត្រង់ៗទៅតាមដំណើរដើមថា “បរិភោគភោជនាហារ” តែបើគេយកទៅប្រើជាសេចក្ដីប្រៀបប្រដូចវិញ បែរជាមានន័យផ្សេងពីន័យដើម ដូចជា “ស៊ីគ្នា” គឺសមគ្នា, ត្រូវគ្នា, “ស៊ីថ្លៃ” គឺយកតម្លៃច្រើន ។ “ស៊ីថោក” គឺយកតម្លៃថោក យ៉ាងនេះជាដើម ហៅថា អត្ថបដិរូប (គួរប្រើជាអត្ថប្បដិរូប) ។ ព. ផ្ទ. អត្ថានុរូប។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖