Posted on Leave a comment

តើពាក្យ «អត្ថិភាព» មានន័យដូចម្ដេច ?


អត្ថិភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អត្ថិភាវ; សំ. អស្តិភាវ ) ភាវៈមាន, ភាពនៃអ្វីៗដែលមាន, ការមាន។
ឧទាហរណ៍៖ កាលពីដើម គាត់ធ្លាក់ចុះក្នុងនត្ថិភាព, ប៉ុន្តែឥឡូវនេះ គាត់បានចូលក្នុងអត្ថិភាពហើយ ។ ព. ផ្ទ. នត្ថិភាព ។ ព. កា. ថា : រីនត្ថិភាព បានសាបរលាប រលាយបាត់ទៅ ទើបអត្ថិភាព បានជ្រាបចូលជ្រៅ ពីថ្ងៃនេះទៅ នឹងរីកមុខមាត់ ។ អត្ថិភាពកើត ចាកដើមកំណើត គឺការនឿយហត់ ព្យាយាមរឹងប៉ឹង ខំប្រឹងខំអត់ ធ្វើអ្វីប្រាកដ- ជាធ្វើនោះមែន។

                     ខ្លឹមសារ សារព័ននៃគុណភាពដែលជាគ្រឿងផ្សំបង្កើតជារូបសត្វ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply