សស្រោក
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សូរស្រោកៗព្រមៗគ្នា ។
ឧទាហរណ៍៖ ទះដៃសស្រោក ។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលស្រុះគ្នាដូចគេទះដៃស្រោកៗ។ សស្រោកសស្រាំ ព្រមៗគ្នាមិនដាច់សូរ, ស្រោកចុះស្រោកឡើង។
ឧទាហរណ៍៖ ពួកក្មេងទាំងប្រុសទាំងស្រី នាំគ្នាដើរសស្រោកចុះសស្រោកឡើង ។
ទះដៃសស្រោកសស្រាំ, ដើរសស្រោកសស្រាំ; និយាយថា ដើរសស្រោកចុះ សស្រាំឡើង ក៏បាន។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖