អត្ថប្រយោជន៍
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលមានប្រយោជន៍ ដែលគួរឱ្យចង់បាន។
👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា មានន័យថា៖ ក-អំណោយអ្វីមួយ កម្ចី តម្លៃឈ្នួល រង្វាន់ ឬកម្រៃជើងសាដែលមិនមានការអនុញ្ញាតដោយច្បាប់ជាធរមាន ជាទឹកប្រាក់ ឬជាវត្ថុមានតម្លៃ ឬជាទ្រព្យសម្បត្តិប្រភេទអ្វីមួយ។ ខ-ការងារ តំណែង មុខងារ កិច្ចព្រមព្រៀង ឬកិច្ចសន្យាអ្វីមួយ។ គ-ការបង់ប្រាក់ ការលើកលែង ការលុបចោល ការលុបបំបាត់នូវប្រាក់កម្ចីអ្វីមួយ កាតព្វកិច្ច ឬបំណុលដទៃទៀត ទោះជាទាំងមូលក្ដី ឬដោយផ្នែកក្ដី។ ឃ-សេវាកម្មឯទៀត ឬការផ្ដល់ជាគុណប្រយោជន៍ រួមទាំងកិច្ចការពារមិនឱ្យមានការដាក់ទណ្ឌកម្មដែលលេចចេញពីអំពើ ឬដំណើរការនៃការដាក់ទណ្ឌកម្មរដ្ឋប្បវេណី ឬព្រហ្មទណ្ឌ ទោះបីទណ្ឌកម្មនេះត្រូវបានកំណត់ ឬពុំទាន់ត្រូវបានកំណត់ក៏ដោយ។ ង-ការអនុវត្ត ឬការរារាំងមិនឱ្យអនុវត្តនូវសិទ្ធិ ឬអំណាច ឬភារកិច្ចអ្វីមួយ។ ច-ការស្នើជូន ឬការសន្យាថាជូន ទោះបីមានលក្ខខណ្ឌ ឬគ្មានលក្ខខណ្ឌក្ដី នូវអត្ថប្រយោជន៍ ដូចមានចែងក្នុងស្មារតី នៃកថាខណ្ឌ (ក) (ខ) (គ) (ឃ) និង (ង)។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖