Posted on Leave a comment

តើពាក្យ «សមុទ្ទ» មានន័យដូចម្ដេច ?


សមុទ្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) អន្លង់ទឹកធំធេងជ្រាលជ្រៅល្ហល្ហេវលន្លឹមបាត់ត្រើយ ដែលមានអំបិលឬរសជាតិប្រៃស្មើភាគគ្នានឹងទឹក, សាគរ
ឧទាហរណ៍៖ ឆ្នេរសមុទ្ទ, មាត់សមុទ្រ ។

                  បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សៈម៉ុត-ទៈ ឬ –ទ្រៈ, ដូចជា សមុទ្ទកន្តា ឬ សមុទ្រកាន្តា សម្លាញ់របស់សមុទ្រ គឺទន្លេ, នទី ។ សមុទ្ទកន្ដារ ឬ សមុទ្រ– ផ្លូវឆ្ងាយព្រោះការឆ្លងទឹកសមុទ្រ
ឧទាហរណ៍៖ ការជិះមហានាវាក្នុងសមុទ្ទកន្ដារ ត្រូវផ្គង់ស្បៀងអាហារនិងទឹកសាបឲ្យមានជានិច្ច ។

                  សមុទ្ទជាត អ្វីៗដែលកើតក្នុងសមុទ្ទ, របស់សមុទ្ទ ។ សមុទ្របត្នី ប្រពន្ធសមុទ្រ គឺទន្លេ នទី ។ សមុទ្រមាលិនី កម្រងសមុទ្រគឺផែនដី ។ សមុទ្រមេខលា (–ខៈល៉ា ) ខ្សែក្រវាត់សមុទ្រគឺផែនដី, ពិភពលោក ។ សមុទ្រយាត្រា ការដើរសមុទ្រ ។ សមុទ្រយាន ទូក, សំពៅ, កប៉ាល់ សម្រាប់ដើរសមុទ្រ ។ សមុទ្រសារ ខ្លឹមសមុទ្រគឺខ្យងសមុទ្រ, ខ្យងស័ង្ខ ។ សមុទ្ទសុប័ដ្តន៍ (–បុ័ត ) កំពង់មាត់សមុទ្ទ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply