សស្រាញ់
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលសស្រោកសស្រាំដោយសេចក្ដីរីករាយ ។
ឧទាហរណ៍៖ ពួកក្មេងរត់លេងសស្រាញ់, លោតសស្រាញ់ ។
ដែលហូររាក់ៗឥតអាក់
ឧទាហរណ៍៖ ទឹកហូរសស្រាញ់ ។
ដែលលូតលាស់ខ្ចីព្រមគ្នា ។
ឧទាហរណ៍៖ សន្ទូងលាស់សស្រាញ់ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖