Posted on Leave a comment

តើពាក្យ «សសិត» មានន័យដូចម្ដេច ?


សសិត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ច្បូតស្លាបរឿយៗដោយចំពុះដើម្បីឲ្យរាបទាប ។
ឧទាហរណ៍៖ បក្សីសសិតស្លាប ។

                  សិតរឿយៗដោយប្រែងលាបបាយជូរ ( ចំពោះតែការត្បាញសំពត់ ) ។
ឧទាហរណ៍៖ សសិតអំបោះ ។

👉ថ្នាក់ពាក្យជា  នាមសព្ទ

មានន័យថា ឈ្មោះស្មៅមួយប្រភេទ ដើមនិងស្លឹកមានមុខមុត, កាលបើប៉ះត្រូវ អាចលះមុតសាច់បាន : ដើរលុកព្រៃសសិតលះជើងឈាមរហាម ( ប្រើជា ត្រសិត ក៏មាន, តាមទម្លាប់ហៅដោយស្រុក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply