Posted on Leave a comment

តើពាក្យ «សសាង្ក» មានន័យដូចម្ដេច ?


សសាង្ក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝឝាំក ឬ ឝឝាង្ក < ឝឝ “ទន្សាយ” + អំក ឬ អង្ក “ស្នាម, គំនូស; គ្រឿងសម្គាល់”; បា. សសំក ឬ សសង្ក < សស + អំក ឬ អង្ក ) ជោតិភាពមានស្នាមទន្សាយ ឬមានរូបទន្សាយជាគ្រឿងសម្គាល់ ( ព្រះចន្ទ្រ ) ។ ព្រះចន្ទ្របានជាហៅ សសាង្ក ព្រោះមានរូបស្នាមទន្សាយដែលព្រះឥន្ទ្រផ្ដិតរូបពោធិសត្វ, កាល ( ព្រះសក្យមុនី ) ចាប់កំណើតជាទន្សាយប្រព្រឹត្តធម៌អស្ចារ្យ, ទុកជាគ្រឿងសម្គាល់អស់មួយកប្ប… ( ព. កា. )
ឧទាហរណ៍៖ សសាង្កភ្លឺស្វាងក្នុងរាត្រី កត្ដិកបុណ្ណមីជិតអធ្រាត្រ ពពកអណ្ដែតដាច់ឃ្លាតៗ រស្មីពព្រាតចាំងលើទឹក ។

                 វេវ. ចន្ទ ឬ ចន្ទ្រ, និសាករ, និសានាថ, សសិន ឬ សសី, សីតរង្សី, ហិមរង្សី, ឧឡុរាជ, នក្ខត្តរាជ, សោមៈ, ឥន្ទុ… ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply