Posted on Leave a comment

តើពាក្យ «សសរ» មានន័យដូចម្ដេច ?


សសរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងទព្វសម្ភារៈជាជំហរទ្រឬទប់គ្រឿងប្រុងទាំងពួង ។
ឧទាហរណ៍៖ សសរឫស្សី, សសរឈើ, សសរថ្ម; សសរផ្ទះ, សសរស្ពាន, សសរកី ។

                  សសរកន្លោង សសរកណ្ដាលដែលជាមេលើអស់សសរទាំងពួង ។ សសរខឿន បង្គោលខឿន ។ សសរជើងរៀង សសរជួរខាង ។ សសរទ្រូង សសរជួរកណ្ដាល ។ សសរប្រឡៅមូល សសរឈើដែលគេគ្រាន់តែច្រាស់សំបកចេញ ហើយគេច្រាស់ឬឈូសសម្អាត ឲ្យមូលប៉ុណ្ណោះ ។ សសរលញ់ សសរឈើខ្លឹមដែលគេឈូសដល់ខ្លឹមសម្អាតឲ្យរលីងរលោងមានសណ្ឋានមូលដូចទៀន ។ សសរសកអំពៅ សសរឈើដែលគេចាំងឬឈូសឲ្យមានជ្រុង៥ ឬ ៦ជុំវិញ។ សសរស្ដម្ភ (–ស្ដំ, ជើង ដ; សំ. ស្ដម្ភ, បា. ថម្ភ, “សសរ” )សសរបណ្ដុះបន្តុបលើធ្នឹមទាបត្រង់ល្វែងបាំងសាចវិហារឬសាលាធំ ។ ល ។ ព. ប្រ. មនុស្សសសរផ្ទះ មនុស្សប្រកាន់មានះរឹងត្អឹងពិបាកប្រដៅ, មនុស្សមុខរឹង ( បា. ហៅ ថម្ភបុគ្គល “បុគ្គលរឹងដូចសសរផ្ទះ” ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply