Posted on Leave a comment

តើពាក្យ «សវនកម្មផ្ទៃក្នុង» មានន័យដូចម្ដេច ?


សវនកម្មផ្ទៃក្នុង


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ផ្នែកមួយនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង បម្រើជាឧប-ករណ៍ត្រួតពិនិត្យមួយ ដែលមានមុខងារវាយតម្លៃ និងវាស់វែងនូវភាពគ្រប់គ្រាន់ និងប្រសិទ្ធភាព នៃការគ្រប់គ្រងទាំងឡាយផ្សេងទៀត ប្រកបដោយឯករាជ្យ។ ២. ការធានាដោយឯករាជ្យ និងមិនលម្អៀង និងជាសកម្មភាពពិគ្រោះយោបល់ ដែលបង្កើតឡើងដើម្បីបន្ថែមតម្លៃ និងធ្វើឱ្យប្រតិបត្តិការរបស់អង្គភាពកាន់តែប្រសើរ។ សវនកម្មផ្ទៃក្នុងជួយអង្គភាពឱ្យសម្រេចនូវគោលបំណងរបស់ខ្លួន ដោយនាំមកនូវអភិក្រមដែលមានលក្ខណៈជាប្រព័ន្ធនិងជំនាញ ដើម្បីវាយតម្លៃ និងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង និងដំណើរការអភិបាលកិច្ច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply