អក្ខធូត
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អក្ខធុត្ត; សំ. អក្សធូត៌ ) អក្ខទេវី ឬ ជូតការ, ជូតការី ( បើស្ត្រីជា អក្ខធូតី ឬ —ធុត្តី )។
ឧទាហរណ៍៖ ព. កា. ថា ព្រះពុទ្ធត្រាស់ថា អក្ខធូតា ទោះប្រុសទោះស្រី រែងតែលង់ខ្លួន ផ្ទួនដោយទុក្ខភ័យ វិនាសហិនហៃ ចង្រៃរួបរឹត ។ គួរសាធុជន តាំងចិត្តឲ្យធ្ងន់ ក្រាស់ដោយការគិត ឲ្យស្គាល់រាក់ជ្រៅ ក្នុងមួយជីវិត ជនស្លាប់គំនិត រមែងរងទុក្ខ ។ ឬមួយបែបទៀតថា : រីធូតមានបី មួយអ្នកលេងស្រី មួយអ្នកលេងស្រា មួយអ្នកប្រព្រឹត្ត អំពើពាលា លេងស៊ីសងគ្នា ហៅអក្ខធូត។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖