Posted on Leave a comment

តើពាក្យ «អកុសល​តាម​មក​ផ្តល់» មានន័យដូចម្ដេច ?


អកុសល​តាម​មក​ផ្តល់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាប​តាម​មក​ផ្តល់, បាប​ចេញ​មុខ​ឲ្យ​ផល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា អាក្រក់, ដែល​ជា​បាប; ដែល​មិន​ឈ្លាស
ឧទាហរណ៍៖ អំពើ​អកុសល ។

                      (ព. កា.) : រី​អកុសល ជា​កម្ម​តែង​ផ្តល់ ក្តី​ទុក្ខ​លំបាក ឲ្យ​ដល់​អ្នក​ធ្វើ មិន​ឈប់​មិន​ស្រាក កម្ម​នោះ​ស្រកាក គួរ​ជន​ផង​ខ្លាច ។ ផ្ទុយ​ពី​កុសល ដែល​តែង​តែ​ផ្តល់ ក្តី​សុខ​មិន​កាច កម្ម​នេះ​ល្អ​លន់ ជា​បុណ្យ​អង់អាច បាន​ជា​អ្នក​ប្រាជ្ញ ពេញ​ចិត្ត​ចង់​ធ្វើ ។ ជន​ជឿ​ផល​កម្ម មាន​ស្មារតី​ចាំ ប្រព្រឹត្ត​អំពើ កុសល​កល្យាណ ក្សេមក្សាន្ត​ឥត​បើ មាន​មោះហ្មង​លើ មនោ​ទ្វារ​ឡើយ ។ ព. ផ្ទ. កុសល ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អៈកុសៈល៉ៈ, ដូច​ជា អកុសល​កម្ម កម្ម​អាក្រក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply