អកប្បិយ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. អកប្បិយ; សំ. អកល្បិយ ) ដែលមិនគួរ, មិនត្រូវទំនង, មិនសមដល់ការ; ដែលមានបញ្ញត្តិហាម : របស់អកប្បិយៈ ។ ព. ផ្ទ. កប្បិយ ឬ —យៈ ។ អកប្បិយបរិក្ខារ បរិក្ខារដែលមិនគួរប្រើប្រាស់; បរិក្ខារដែលមានពុទ្ធប្បញ្ញត្តិហាមមិនឲ្យបព្វជិតពុទ្ធសាសនិកប្រើប្រាស់ ។ អកប្បិយភណ្ឌ របស់ជាអកប្បិយៈ ។ អកប្បិយភោជន ភោជនដែលមិនគួរបរិភោគ ។ អកប្បិយមំសៈ ឬ —មំសំ ( —ម៉័ង-សៈ ឬ —ម៉័ង-ស័ង ) សាច់ដែលមិនគួរបរិភោគ ( យ៉ាងដូចសាច់ដំរី, សេះ, ពស់, ខ្លាជាដើម ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ហាមមិនឲ្យបព្វជិតឆាន់ ) ។ អកប្បិយវត្ថុ វត្ថុជាអកប្បិយៈ គឺអ្វីៗដែលមានបញ្ញត្តិហាមមិនឲ្យប្រើប្រាស់ឬមិនឲ្យបរិភោគ ។ អកប្បិយវោហារ សម្ដីដែលមិនគួរនិយាយ; សម្ដីដែលសមណៈមិនត្រូវនិយាយ។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖