Posted on Leave a comment

តើពាក្យ «សរសៃ» មានន័យដូចម្ដេច ?


សរសៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការៈឬអវយវៈក្នុងខ្លួនមនុស្សសត្វ មានសណ្ឋានជាវល្លិធំតូចវែងខ្លីប្រទាក់គ្នាជាគ្រឿងចងតសរីរកាយខ្លះ ជាផ្លូវឈាមនិងខ្យល់ខ្លះ ។ ល ។
ឧទាហរណ៍៖ សរសៃពួរ, សរសៃរយាង, សរសៃឈាម; រ. ស. ហៅ ព្រះនហារូ . . . ។

                  ខ្សែល្អិតឆ្មារ ។
ឧទាហរណ៍៖ សរសៃសក់, សរសៃសូត្រ, សរសៃអំបោះ, សរសៃពីងពាង, សរសៃឈូក ។ ល ។

                 ជក់ សាច់ឈើ ឬសត្វដែលដូចជាសរសៃ យកមកប្រើវេញជាខ្សែបាន ដូចជាសំបកធ្មៃ ក្រចៅជាដើម ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះនហារូ ។

👉ថ្នាក់ពាក្យជា គីមី
មានន័យថា កាបូអ៉ីដ្រាតមិនអាចរលាយដែលមានក្នុងចំណីអាហារមនុស្សភាគច្រើនជាប៉ូលីសាការីត ដូចជាសែលុយឡូស និងកុំផេ្លចប៉ូលីសាការីត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply