Posted on Leave a comment

តើពាក្យ «សរសើរ» មានន័យដូចម្ដេច ?


សរសើរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ប្រើជា សររស្រិញ អ. ថ. ស័នសឺន ឬ ស័នរ៉ៈសឺន ឬ ប្រើជា ស្រះស្រិញ អ. ថ. សៈសឺន ក៏មាន ) និយាយលើក, លើកតម្កើង, និយាយស្ងើច, ពោលពណ៌នាគុណ ។
ឧទាហរណ៍៖ សរសើរមារយាទ, សរសើរចំណេះ, សរសើរគុណ ។

                   សរសើរព្រះបាទ ឈ្មោះកាព្យបុរាណមួយរឿងខាងព្រះពុទ្ធសាសនា កើតមានក្នុងរជ្ជកាលនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី… មានដើមថា ឧកាស, បាទយុគលំ នមាមិហំ ខ្ញុំអរឱនអង្គ ក្រួញក្រាបអភិវាទ ព្រះបាទពុទ្ធពង្ស ទាំងគូរត្នរុង- រឿងឫទ្ធិរង្សី ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply