Posted on Leave a comment

តើពាក្យ «សមុជ្ជល» មានន័យដូចម្ដេច ?


សមុជ្ជល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. សមុជ្ជ្វល ឬ សមុជ្វល ) ដែលរុងរឿងខ្លាំង, ភ្លឺរន្ទាល, ច្រាលឆ្អៅ, សន្ធោសន្ធៅ, ព្រោងព្រាយ; ចិញ្ចែងចិញ្ចាច ។
ឧទាហរណ៍៖ រស្មីសមុជ្ជល, ពន្លឺសមុជ្ជល ។

                សមុជ្ជលប្បភា ឬ សមុជ្ជលរង្សី (–ជៈល័ប-ប៉ៈភា ឬ –ជៈលៈរុ័ង-សី ) រស្មីរុងរឿងខ្លាំង ។ សមុជ្ជលាភា ឬ សមុជ្ជលោភាស ( បា. < សមុជ្ជល + អាភា ឬ ឱភាស “ពន្លឺ” ) ពន្លឺព្រោងព្រាយ, ចិញ្ចែងចិញ្ចាច ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply