Posted on Leave a comment

តើពាក្យ «ហិរញ្ញប្បទាន» មានន័យដូចម្ដេច ?


ហិរញ្ញប្បទាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការផ្តល់ដើមប្រាក់ ឱ្យយកទៅប្រកបការរកស៊ីដើម្បីបានកំរៃ។
ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

                      ការផ្តល់ហិរញ្ញវត្ថុ ការឱ្យខ្ចី ការផ្តល់ប្រាក់ ការផ្តល់ទុន ឬការផ្តល់ឱ្យនូវធនធានសម្រាប់ទ្រទ្រង់ដំណើរការអនុវត្តគម្រោងធុរកិច្ចណាមួយ។ ដំណើរនៃការធ្វើហិរញ្ញប្បទាន គឺជាប់ពាក់ព័ន្ធទាំងអ្នកផ្តល់ និងអ្នកទទួល ឬអ្នកសុំខ្ចី។ ដូច្នេះក្នុងការអនុវត្តជាក់ស្តែងពាក្យ<<ហិរញ្ញប្បទាន>>គឺសំដៅដល់ការផ្តល់ និងការទទួលប្រាក់ ឬមូលនិធិសម្រាប់គាំទ្រដំណើរការគម្រោងធុរកិច្ចអ្វីមួយ។ តាមទស្សនាទានទំនើបពាក្យ<<ហិរញ្ញប្បទាន>>មានពីរប្រភេទគឺ ហិរញ្ញប្បទានទ្រព្យម្ចាស់ និងហិរញ្ញប្បទានបំណុល (equity financing and debt financing)។ ហិរញ្ញប្បទានទ្រព្យម្ចាស់ គឺសំដៅដល់ការកៀរគរធនធានហិរញ្ញវត្ថុតាមរយៈការបោះផ្សាយ និងលក់នូវមូលបត្រទ្រព្យម្ចាស់ (equity securities)ដូចជា សន្លឹកហ៊ុនជាដើម។ ចំណែកឯហិរញ្ញប្បទានបំណុល គឺសំដៅដល់ការកៀរគរធនធានហិរញ្ញវត្ថុ តាមរយៈការបោះពុម្ពផ្សាយ និងលក់នូវមូលបត្របំណុល (debt securities) ដូចជា សញ្ញាបណ្ណ និងបណ្ណបំណុលដទៃទៀតនៅក្នុងទីផ្សារហិរញ្ញវត្ថុ ឬផ្សារទុន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply