Posted on Leave a comment

តើពាក្យ «សរ» មានន័យដូចម្ដេច ?


សរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. ) រឭក, រឭកឃើញ, នឹកឃើញ, សាដឹងឡើងវិញ ។ សរជាតិ ដឹងជាតិ ។ សរញាណ ពិចារណាឬរំពឹងដឹងហេតុច្បាស់ទៅខាងអតីតកាល ឬ ខាងអនាគតកាល ។
ឧទាហរណ៍៖ ព្រះពុទ្ធទ្រង់សរញាណ . . . ( បា. សរញ្ញាណ ន. ញាណឬប្រាជ្ញាជាគ្រឿងរឭកឃើញ ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝរ ) ព្រួញ, កាំ, កាំធ្នូ, កាំស្នា ។
ឧទាហរណ៍៖ ស្ដេចផ្លែងសរ; ត្រូវសរ ។

                  សរជ័យ សរមានជ័យ ។ កូនសរ ព្រួញ; គ្រាប់កាំភ្លើង ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply