ហត្ថបាស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.;សំ. ហស្ដ”ដៃ”+បាឝ”អន្ទាក់” ) អន្ទាក់ដៃ។ ក្នុងវិន័យពុទ្ធសាសនា ប្រើពាក្យនេះជាឈ្មោះរង្វាស់ប្រវែង ២ ហត្ថមួយចំអាម; មានបែបកំណត់ ២ យ៉ាងគឺ សម្រាប់ភិក្ខុសង្ឃអង្គុយឬឈរប្រជុំគ្នាធ្វើសង្ឃកម្មផ្សេងៗ ឲ្យគិតពីទីបំផុតខាងក្រៅអវយវៈរាល់ខ្លួនចូលមក អស់ម្ខាង ១ ហត្ថ នៅសល់ចន្លោះ ១ ចំអាម គឺឲ្យឃ្លាត ១ ចំអាមពីគ្នា រួមជា ២ ហត្ថ ១ ចំអាម ។ សម្រាប់ប្រគេនរបស់ឆាន់ដល់បព្វជិត, ចំណែកខាងទាយកឬទាយិកាឲ្យគិតពីទីបំផុតខាងក្នុងអវយវៈចូលទៅ , ចំណែកខាងបដិគ្គាហក ឲ្យគិតពីទីបំផុតខាងក្រៅអវយវៈចូលមក រួមទាំងពីរខាងឲ្យបាន ២ ហត្ថ ១ ចំអាម ។ ខ្មែរហៅភិក្ខុសង្ឃដែលគង់ជាគណបូរកៈក្នុងឧបសម្បទាកម្មជាដើមថា ហត្ថបាស ដែរ ។
ឧទាហរណ៍៖ ភិក្ខុគង់ហត្ថបាស ប្រគេនអីវ៉ាន់លោកហត្ថបាស ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖