Posted on Leave a comment

តើពាក្យ «ហត្ថ» មានន័យដូចម្ដេច ?


ហត្ថ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ហស្ដ )ដៃ; ប្រមោយដំរី; ផ្នួងសក់។ ឈ្មោះនក្សត្រឬផ្កាយឫក្សពួកទី១៣មាន៥ដួងសណ្ឋានស្រដៀងនឹងដៃ។ ខ្នាតរង្វាស់ប្រវែងពីរចំអាមឬប្រវែងកន្លះលូក គឺប្រវែងពីត្រឹមចុងដុំដៃដល់ចុងម្រាមដៃកណ្តាល
ឧទាហរណ៍៖ ប្រវែង​មួយ​ហត្ថ​មួយ​ចំអាម ។ ហត្ថ​ក្រពុំ ខ្នាត​រង្វាស់​ប្រវែង​មួយ​គក់ ។ ហត្ថ​ខ្នាត ឬហត្ថ​ជាង​ឈើ រង្វាស់​ប្រវែង​មួយ​ហត្ថ ដែល​ជា​ខ្នាត​សម្រាប់​ជាង​ឈើ​ក្នុង​បុរាណ​សម័យ (ប្រវែង​កន្លះ​ម៉ែត្រ​បារាំងសែស) ហៅ វឌ្ឍកី​ហត្ថ ឬ​ហត្ថ មជ្ឈិម​បុរស ក៏​បាន ។

                          បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. ហ័ត-ថៈ ដូចជា ហត្ថកម្ម ឬ—កិច្ច ការដែលត្រូវធ្វើដោយដៃ, ការរបស់ជាង, ជំនាង ។ ហត្ថកម្មមូល (ហ័ត-ថៈក័ម-ម៉ៈមូល) ថ្លៃបំណាច់ដៃ, រង្វាន់ស្នាដៃ ។ ហត្ថកោសល្យ ឬ–សល្ល ( –សល់ ) ការឈ្លាសដោយដៃ,ការប៉ិនប្រសប់ខាងធ្វើកិច្ចការផ្សេងៗដោយដៃ មានការគូរវាសឬកាត់ដេរខោអាវជាដើម ។ ហត្ថគត ( –គត់ ) ដែលដល់ដៃ, ដែលនៅក្នុងកណ្តាប់ដៃ; អ្វីៗដែលនៅក្នុងកណ្តាប់ដៃ ។ហត្ថច្ឆេទ ( ហ័ត-ថ័ច-ឆែត ) កាត់ដៃ; ការកាត់ដៃ : ទោសហត្ថច្ឆេទ ទោសកាត់ដៃ ។ ហត្ថប្បហារ ( ហ័ត-ថ័ប-ប៉ៈហា ) ការប្រហារដោយដៃ( មានវាយ, ទះ, តប់ជាដើម ) : ធ្វើហត្ថប្បហារ ។ ហត្ថពល កម្លាំងដៃ ។ ហត្ថលេខា លាយដៃ, ថ្នាំងដៃ ។សម័យបច្ចុប្បន្ននេះប្រើសំដៅការចុះនាមដោយដៃខ្លួនឯង : ចុះហត្ថលេខា( ចុះស៊ីញេ ); រ. ស. ប្រើជា ព្រះហស្ដលេខា ( ម. ព. ឡាយព្រះហស្ដ ឬឡាយព្រះហស្តលេខា ទៀតផង ) ។ ហត្ថសូត្រ អំបោះចំណងដៃ ( ដែលចងក្នុងវេលាធ្វើអាវាហមង្គលជាដើម ) ។ហត្ថហារីយ៍ ដែលល្មមចាប់កាន់ដោយដៃយកទៅមកបាន : របស់នេះជាហត្ថហារីយ៍ ។ ហត្ថាភរណៈ ឬហត្ថាលង្ការ ( បា.<ហត្ថ ” ដៃ ” + អាភរណ ឬ អលង្ការ “គ្រឿងប្រដាប់” ) គ្រឿងប្រដាប់សម្រាប់តាក់តែងដៃ ( មានចិញ្ចៀនជាដើម )។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply