Posted on Leave a comment

តើពាក្យ «ស​ម្បត្តិវប្បធម៌» មានន័យដូចម្ដេច ?


ស​ម្បត្តិវប្បធម៌


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រាល់ស្នាដៃរបស់មនុស្ស និងរាល់ផលិតផលរបស់ធម្មជាតិ ដែលមានចរិតវិទ្យាសាស្រ្ត ប្រវត្តិសាស្រ្តសិល្បៈ ឬសាសនាដែលឆ្លុះបញ្ចាំងពីដំណាក់កាលនៃការវិវត្តរបស់អារ្យធម៌ ឬរបស់ធម្មជាតិ ហើយដែលកិច្ចការពារសម្បត្តិវប្បធម៌ទាំងនោះ បម្រើផលប្រយោជន៍សាធារណៈ។ ២. វត្ថុទាំងឡាយ ជាចលនវត្ថុក្តី ឬអចលនវត្ថុក្តី ដែលចូលក្នុងប្រភេទ ដូចតទៅ៖ ក-សម្បត្តិវប្បធម៌បានមកពីការជីករុករកក្នុងដី និងនៅក្រោមទឹកដែលមានលក្ខណៈស្របច្បាប់ ឬលួចលាក់ ហើយនិងវត្ថុបុរាណដែលបានរកឃើញ។ ខ-សម្បត្តិវប្បធម៌មានលក្ខណៈបុរេប្រវត្តិ និងប្រវត្តិសាស្ត្រ ដូចជាវិមាន អង្គធាតុចេញមកពីការបំបែកជាផ្នែកៗ នៃវិមាន រមណីយដ្ឋាន ទីបញ្ចុះសពបុរាណ សំណល់ភូមិចាស់ រូងភ្នំ និងវត្ថុបុរាណ។ គ-បុរាណវត្ថុ ដូចជា ឧបករណ៍ប្រើប្រាស់ កុម្ភការភណ្ឌ និងសិលាចារឹក រូបិយវត្ថុបុរាណ ត្រាបុរាណ គ្រឿងអលង្ការបុរាណ អាវុធយុទ្ធភណ្ឌបុរាណ និងសំណល់ឆ្អឹង។ឃ-វត្ថុសម្រាប់គោរពបូជា ឬបង្ហាញសារៈសំខាន់ជាសមូហភាពដែលជាកម្មសិទ្ធិ ឬប្រើប្រាស់ដោយសហគមន៍ជនជាតិ ឬកុលសម្ព័ន្ធ ការប្រើប្រាស់តាមទំនៀមទម្លាប់ ឬប្រពៃណីរបស់សហគមន៍នោះ។ ង-វត្ថុតាងសម្រាប់នរវិទ្យា និងជាតិពន្ធុវិទ្យា។ ច-ស្នាដៃសិល្បៈ ដូចជា៖ ១-រូបភាព គំនូរ ដែលបង្កើតឡើងដោយដៃទាំងស្រុង នៅលើទម្រចន្ទល់គ្រប់ប្រភេទ និងធ្វើដោយធាតុផ្សំអ្វីក៏ដោយ លើកលែងតែជាគំនូរឧស្សាហកម្ម និងវត្ថុដែលធ្វើដោយគ្រឿងចក្រ ហើយគូរលម្អដោយដៃ។ ២-ច្បាប់ដើមនៃរូបថាប់ ប័ណ្ណប្រកាស និងរូបថតដែលជាមធ្យោបាយនៃការបង្កើតពីដំបូងបង្អស់។៣-ការផ្តុំ និងដំឡើងស្នាដៃសិល្បៈច្បាប់ដើម ធ្វើពីធាតុផ្សំអ្វីក៏ដោយ។៤-វត្ថុសិល្បៈអនុវត្តន៍ បញ្ចុះក្នុងធាតុផ្សំ ដូចជា កែវ កុម្ភការភណ្ឌ លោហធាតុ ឬឈើ។ ឆ-សៀវភៅសរសេរដោយដៃ សៀវភៅបោះពុម្ព ឯកសារ និងឯកសារបោះពុម្ពផ្សាយជាប្រយោជន៍ឯកជន ជាពិសេសដើម្បីវិទ្យាសាស្រ្ត ប្រវត្តិសាស្ត្រ សិល្បៈ និងអក្សរសាស្ត្រ។ ជ-វត្ថុដែលមានតម្លៃខាងរូបិយវិទ្យា (មេដាយ ឬប្រាក់កាក់) ឬសមូហកម្មតែម។ ឈ-ឯកសាររក្សាទុក រួមទាំងការថតសំឡេងអត្ថបទ ផែនទី និងសម្ភារៈដទៃទៀតដែលទាក់ទងនឹងផែនទីរូបថតហ្វីលកុន ការថតសំឡេង និងឯកសារអានដោយម៉ាស៊ីន (ហ្វូណូក្រាម)។ ញ-វត្ថុសម្រាប់គ្រឿងតុតាំង គ្រឿងប៉ាក់ កម្រាលព្រំ សាច់ក្រណាត់បុរាណជាសូត្រ សម្លៀកបំពាក់បុរាណ និងឧបករណ៍ភ្លេងបុរាណ។ ដ-បដិរូបរបស់សត្វ រុក្ខជាតិ និងថ្មបុរាណ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply