Posted on Leave a comment

តើពាក្យ «សម្អិត» មានន័យដូចម្ដេច ?


សម្អិត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្អាតហ្មត់ហ្មង, សម្អាតដោយប្រពៃ; សម្អិតសម្អាង កិ. ស្អិតស្អាងដោយប្រពៃ, ស្អិតស្អាងផ្ចិតផ្ចង់ ។ សរ. ជា សំអិត ឬ សំឥត ក៏បាន ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជ័រឬវត្ថុអ្វីដែលធ្វើឲ្យស្អិតសម្រាប់ដាក់ឲ្យសត្វតូចៗជាប់ ។
ឧទាហរណ៍៖ ចាបជាប់សម្អិត ។ សរ. ជា សំអិត ឬ សំឥត ក៏បាន ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ សម្អាត ឬ សម្អាង ថា ។
ឧទាហរណ៍៖ សម្អិតសម្អាត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply