ស្រងល់, ត្រម៉ល់, សែដាព្រៃ (រុក្ខជាតិ)
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមនេះជាចុល្លព្រឹក្ស កម្ពស់ពី ២ ទៅ ៨ ម ដុះក្នុងព្រៃទំនាប ឬទីវាល លើខ្នងភ្នំដែលមានថ្មច្រើន។ ផ្លែទុំមានរសជាតិផ្អែម តែហាង អាចបរិភោគបាន។ គេស្ងោរឫសដើមនេះ ហើយបាចក្នុងទឹក ដើម្បីឲ្យត្រីសន្លប់ មុននឹងគេនេសាទ។ សំបកសម្រាប់ជ្រលក់សំណាញ់ ឬត្រាប់សៀវភៅ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖