Posted on Leave a comment

តើពាក្យ «ស្រកា» មានន័យដូចម្ដេច ?


ស្រកា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. សា. ) ច្រាស់យកស្រកាត្រីចេញ។
ឧទាហរណ៍៖ យកត្រីទៅស្រកាឲ្យហើយទៅ! (គួរនិយាយថា យកត្រីទៅច្រាស់ស្រកាឲ្យហើយទៅ ! )។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបកឬបន្ទះតូចៗ ស្ដើងៗ ខ្លីៗ ដែលស្រោបជាប់ពីក្រៅស្បែកត្រីពួកខ្លះឬពស់ជាដើម ។
ឧទាហរណ៍៖ ស្រកាត្រី, ស្រកាពស់ ។ ស្រកាពង្រូល ស្រកាសត្វពង្រូល ( ធំៗក្រាស់ៗជាងស្រកាត្រីនិងពស់ ) ។ ត្រីស្រកា ត្រីដែលមានស្រកា។

                      បែកស្រកា ប្រេះស្បែកបន្តិចៗជាក្រឡាៗ ។
ឧទាហរណ៍៖ ត្រូវខ្យល់ខែកត្កិកបែកស្រកាព្រោង, ស្គមបែកស្រកា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply