ស្ម័គ្រ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. សមគ្រ; បា. សមគ្គ ) ទាំងអស់, ទាំងមូល, ទាំងស្រុង, សាកល, សព្វ, សព្វគ្រប់; ដែលពេញលេញ, មិនខ្វះខាត; ដែលព្រមព្រៀងគ្នា, ដែលស្រុះចិត្តគ្នា; ដែលពេញចិត្តធ្វើពីខ្លួនឯង ។ ខ្មែរប្រើជា កិ. “ពេញចិត្តធ្វើដោយខ្លួនឯង, ពេញចិត្តចូលជាមួយ, ធ្វើពីចិត្តឯង”
ឧទាហរណ៍៖ មិនស្ម័គ្រធ្វើការ។
ប្រើជា ន. ក៏បាន “ការពេញចិត្តធ្វើដោយខ្លួនឯង, . . .”
ឧទាហរណ៍៖ បើកឲ្យចូលធ្វើការតាមស្ម័គ្រ ។
ស្ម័គ្រចិត្ត ពេញចិត្តដោយខ្លួនឯងឥតអ្នកណាបង្ខំ ។
ឧទាហរណ៍៖ ទាហានស្ម័គ្រចិត្ត ទាហានអាសា ( ខ្មែរហៅចំពោះតែទាហានក្នុងក្រុមពិជ័យសង្គ្រាម ) ។
ស្ម័គ្របក្សពួក ពួកដែលចូលគំនិតគ្នា ។ ស្ម័គ្រស្មាគម សមាគមតាមស្ម័គ្រ ។ ស្ម័គ្រស្មាន ( សំ. សមគ្រ + សមាន “ស្មើ, ស្មើគ្នា” ) ស្ម័គ្រចិត្តស្មើគ្នា, ស្រុះចិត្តគ្នា; ស្ម័គ្រអស់ពីចិត្ត; សោះសា ។ ស្ម័គ្រស្មោះ ឬ ស្មោះស្ម័គ្រ ស្ម័គ្រដោយស្មោះអស់ពីចិត្ត ។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖