ស្មៅស្រូបពិសពស់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅមួយប្រភេទស្លឹកស្រួចៗ, មានដើមទន់ល្មម, សន្ដានស្មៅក្បាលកណ្ដៀរ ប៉ុន្តែត្រួយសម្បុរក្រហមប្រឿងៗ កាច់ឬកាត់ដាំរស់, គេច្រើនដាំធ្វើចំណារសួនឬដាំគាបធ្វើរបងជាចំណារទាបៗ គេកាត់តម្រឹមឲ្យមានកម្រាស់សមរម្យ; តាមពាក្យបរម្បរាថាជាស្មៅស្រូបពិសពស់ពីខ្លួនមនុស្សដែលពស់ចឹកឲ្យជារស់រានមានជីវិតបាន(សៀមហៅស្មៅនេះថា លូកខេយតាយម់ យាយជ័កប៉ក អ. ថ. លូកខឺយតាយម៉ែយ៉ាយឆ័កប៉ុក “កូនប្រសាប្រុសស្លាប់ម្ដាយក្មេកទាញគ្រប”; មានរឿងតំណាលព្រេងនាយវែង…) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖