Posted on Leave a comment

តើពាក្យ «សម្រិត» មានន័យដូចម្ដេច ?


សម្រិត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្អាត, ឲ្យបរិសុទ្ធ; សិតទឹកឬជាត់ទឹកសម្រេងមិនឲ្យដោយកករជាដើម ។
ឧទាហរណ៍៖ សម្រិតទឹក ។

                  សម្រិតសម្រាំង ផ្ចិតផ្ចង់ឲ្យស្អាត, ឲ្យបរិសុទ្ធ ។
ឧទាហរណ៍៖ ធ្វើការសម្រិតសម្រាំង ។

                  រើសសម្រាំងយកតែល្អ
ឧទាហរណ៍៖ រើសសម្រិតសម្រាំងយកសុទ្ធតែល្អៗ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្រិតរួចហើយ ( ប្រើចំពោះតែអង្ករ ) អង្ករសម្រិត ។ ព. ផ្ទ. សំរូប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply