Posted on Leave a comment

តើពាក្យ «សម្រាប់» មានន័យដូចម្ដេច ?


សម្រាប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចង្ហាន់ដែលទាយកទាយិការៀបផ្គត់ផ្គង់បម្រុង ឬប្រចាំទុកឲ្យមានស្រេចស្រាប់ ដើម្បីប្រគេនបព្វជិតរាល់ថ្ងៃ ។
ឧទាហរណ៍៖ រៀបសម្រាប់ប្រគេនលោក, រៀបចង្ហាន់ពីរសម្រាប់ ។

                   ភោជនាហារដែលគ្រហស្ថរៀបផ្គត់ផ្គង់គ្រហស្ថជានិច្ចហៅ សម្រាប់ ដែរក៏មាន តែមិនសូវប្រើ ។ វត្ថុដែលបម្រុងឲ្យមានស្រាប់, ប្រដាប់ ។

ឧទាហរណ៍៖ ខោអាវមួយសម្រាប់, ស្បែកជើងពីរសម្រាប់ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានស្រាប់, ដែលបម្រុង, ដែលត្រូវប្រកបតាមការ ។
ឧទាហរណ៍៖ ​ដែកជារបស់សម្រាប់ប្រើការបានច្រើនយ៉ាង; ក្រដាសសម្រាប់សរសេរ ។

​​​​​                 មន្ត្រីសម្រាប់ឯក មន្ត្រីសម្រាប់ក្សត្រិយ៍ទ្រង់រាជ្យ; សម្រាប់ទោ សម្រាប់ក្សត្រិយ៍ឧភយោរាជ;…( ក្នុងសម័យពីដើម ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply