ស្នៀត
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់សៀត, គ្រឿងសៀត ។ កាំបិតស្នៀត កាំបិតតូចមានស្រោមសម្រាប់សៀតចង្កេះ ។ ស្នៀតពោត ផ្លែពោតដែលទើបនឹងចេញនៅឱបនឹងដើមមិនទាន់រំសាយសក់, ក្ដឹបពោត។
ឧទាហរណ៍៖ ពោតរាយស្នៀត ពោតចេញស្នៀត។
ស្នៀតសក់ គ្រឿងអលង្ការសម្រាប់សៀតផ្នួងសក់ ( ស្ត្រី )។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ល្បិច ។
ឧទាហរណ៍៖ ស្នៀតគុន, ស្នៀតចំបាប់, ស្នៀតដាល់ ។
មានស្នៀត មានល្បិច ។ ព. ប្រ. មានពំនឹង, មានសហាយ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖