Posted on Leave a comment

តើពាក្យ «ស្នួល» មានន័យដូចម្ដេច ?


ស្នួល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយប្រភេទ ស្លឹកល្អិតៗ សាច់ជ្រាក, គេច្រើនប្រើការចងល័ក្ត។
ព្រឹក្សកម្ពស់ ១០-២០ ម ដុះក្នុងព្រៃស្រោង និងព្រៃល្បោះក្នុងឧបទ្វីបឥណ្ឌូចិន។ ផ្លែខ្ចីៗអាចបរិភោគបាន។ គ្រាប់ទុំគេលីង ហើយកិនឱ្យម៉ដ្ឋឆុងផឹកដូចកាហ្វេ។ ឈើស្នួលគេប្រើសម្រាប់សង់ផ្ទះ និងធ្វើវត្ថុឈើផ្សេងៗ។

                        ឈ្មោះស្រុកមួយក្នុងខេត្តក្រចេះ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទុំដោយបង្ខំ គឺទុំដោយមិនទាន់ពេញចំណាស់។
ឧទាហរណ៍៖ ផ្លែស្វាយស្នួល, ទុំស្នួល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply