ស្នូក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់មានរាងក្រឡូមខាងក្នុង សណ្ឋានស្នាច តែមានរបាំងខាងដើមនិងខាងចុង ( ច្រើនធ្វើដោយឈើ )។
ឧទាហរណ៍៖ ស្នូកជ្រូក ស្នូកសម្រាប់ដាក់បាយជ្រូក; ស្នូកជ្រលក់ ស្នូកសម្រាប់ជ្រលក់សំពត់។
សំបករាងកាយសត្វអដ្ឋិចម្មជាតិពួកខ្លះ មានអណ្ដើកជាដើម។
ឧទាហរណ៍៖ ស្នូកអណ្ដើក, ស្នូកកន្ធាយ។
ប៉ែកខាងគល់កាំភ្លើង។
ឧទាហរណ៍៖ ស្នូកកាំភ្លើង។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖