Posted on Leave a comment

តើពាក្យ «ស្និទ្ធ» មានន័យដូចម្ដេច ?


ស្និទ្ធ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. និង បា. រួមគ្នាម្ខាងមួយតួ; សំ. ស្និគ្ធ; បា. សិនិទ្ធ ) ដែលជាទីស្រឡាញ់, ជាទីពេញចិត្ត; ស្អិត; ខាប់; ឆ្ងាញ់; ល្អ; ល្អិតល្អ ( ម. ព. សិនិទ្ធ ផង ) ។ ខ្មែរប្រើជា កិ., កិ. វិ. ឬ គុ. ស្រឡាញ់ស៊ប់, ស្រឡាញ់អស់ពីចិត្ត, ស៊ប់ចិត្តឥតរង្កៀស, ទុកចិត្តស៊ប់; ជិតដិត, ទំនុកទុកចិត្ត, ឥតរង្កៀស ។
ឧទាហរណ៍៖ ខ្ញុំមិនសូវស្និទ្ធនឹងគេទេ; បរិភោគស្និទ្ធ; មនុស្សស្និទ្ធនឹងគ្នា, មិត្រស្និទ្ធ។

                       ជិតស្លុង ។
ឧទាហរណ៍៖ ឈើសាច់ស្និទ្ធ; ដៃជាងនេះបញ្ចុះដំណាប់ស្និទ្ធល្អណាស់ ។

                       ស្និទ្ធជិត ជិតដិតណាស់; ជិតស្លុង ឥតមានស្នាម ។ ស្និទ្ធស្នាល ( ម. ព. ស្នាល ) ។ ស្និទ្ធស្នេហ៍ ឬ ស្នេហ៍ស្និទ្ធ ជាទីស្រឡាញ់ស៊ប់ជាប់ចិត្ត ( ព. កា. ) ។ ស្និទ្ធស្នេហា ស្នេហាស៊ប់ចិត្ត, ស្នេហ៍ស្និទ្ធ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply